អេសេគាល 20:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌ក្រម​របស់​អញ ឥត​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ

17. ប៉ុន្តែ​ភ្នែក​អញ​បាន​ប្រណី​ដល់​គេ ហើយ​អញ​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ។

18. អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​អយ្យកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ

19. អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​វិញ

អេសេគាល 20