9. ខណៈនោះ អញបានលាងឯងដោយទឹក អើ អញបានជំរះឈាមឯងចេញយ៉ាងស្អាត រួចចាក់ប្រេងលាបឲ្យ
10. អញបានតែងតួឯងដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យឯង ហើយក្រវាត់ឯងដោយសំពត់ទេសឯក រួចគ្រលុំដោយសំពត់ព្រែ
11. ក៏បានតាក់តែងឯងដោយគ្រឿងលំអ បានបំពាក់កងនៅដៃឯង ហើយខ្សែនៅក
12. ព្រមទាំងបំពាក់ក្រវិលនៅច្រមុះ ហើយទំហូនៅត្រចៀក និងក្បាំងយ៉ាងល្អនៅក្បាលឯង
13. ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនឹងប្រាក់ ឯសំលៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចំរើនឡើងដល់ទៅមានអំណាចជាស្តេច