អេសេគាល 13:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គឺ​ជា​ពួក​ហោរា​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ទាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម ហើយ​ឃើញ​ការ​ជាក់‌ស្តែង​ពី​សេចក្ដី​សុខ​សំរាប់​ទី​ក្រុង តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

17. ឯ​ឯង កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ឯង ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ ហើយ​ទាយ​ទាស់​នឹង​គេ

18. ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ស្រីៗ​ដែល​ដេរ​កែប​កំណល់​ភ្ជាប់ នៅ​កួយ​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សំរាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ ឯង​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​អញ​ដូច្នេះ នោះ​តើ​នឹង​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​ឯង​ឲ្យ​រស់​នៅ​បាន​ឬ

19. ឯង​រាល់​គ្នា​បាន​បន្ទាប‌បន្ថោក​អញ នៅ​កណ្តាល​រាស្ត្រ​អញ ឲ្យ​តែ​បាន​ស្រូវ​ឱក​១​កំប៉ុង​ពីរ និង​ចំណិត​នំបុ័ង​តិច‌តួច​ប៉ុណ្ណោះ ដើម្បី​នឹង​សំឡាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ទេ ហើយ​នឹង​រក្សា​ព្រលឹង​ឲ្យ​រស់​នៅ ដែល​មិន​គួរ​រស់​នៅ​វិញ ដោយ​ឯង​កុហក​ដល់​រាស្ត្រ​អញ ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ​ឬ​អី។

អេសេគាល 13