15. កូនមនុស្សអើយ គឺជាបងប្អូនឯងបង្កើតទេតើ ព្រមទាំងបងប្អូនឯង ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលពួកអ្នកនៅក្រុងយេរូសាឡិមបានប្រាប់ថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់ដល់យើងរាល់គ្នាទុកជាកេរអាករហើយ
16. ហេតុនោះត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកំចាត់កំចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ
17. ហេតុនោះ ចូរប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញរួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែល ឲ្យដល់ឯងរាល់គ្នា