អេសាយ 7:23-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​ដំឡៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សំរាប់​អញ្ចាញ និង​បន្លា​វិញ

24. ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ និង​បន្លា

25. ឯង​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ និង​បន្លា ទី​នោះ​នឹង​បាន​សំរាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សំរាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ។

អេសាយ 7