អេសាយ 61:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឯង​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ‌សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ

7. ឯង​រាល់​គ្នា​នឹង​បាន​ចំណែក​១​ជា​២​ជំនួស​សេចក្ដី​ខ្មាស​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ ឯង​នឹង​បាន​២​ចំណែក​នៅ​ក្នុង​ស្រុក​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​អំណរ ដ៏​នៅ​អស់​កល្ប‌ជានិច្ច

8. ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ និង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​នឹង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​នឹង​ឯង

9. គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​ឯង នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​កូន​ចៅ​របស់​ឯង នៅ​កណ្តាល​ជន‌ជាតិ​ទាំង‌ឡាយ អស់​អ្នក​ណា​ដែល​ឃើញ​ឯង​នឹង​ទទួល​ស្គាល់​ថា ឯង​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ។

10. ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្ដី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ

អេសាយ 61