19. តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបំរើរបស់អញ ឬថ្លង់ ដូចជាអ្នកនាំដំណឹងដែលអញចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងអញ ហើយខ្វាក់ដូចជាអ្នកបំរើរបស់ព្រះយេហូវ៉ា
20. ឯងឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ
21. ព្រះយេហូវ៉ា ទ្រង់បានសព្វព្រះហឫទ័យ នឹងលើកដំកើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ទ្រង់
22. ប៉ុន្តែសាសន៍នេះជាសាសន៍ ដែលត្រូវគេរឹបជាន់ ហើយប្លន់យក គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសំរាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសំរាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។