4. តើអ្នកណាបានធ្វើ ហើយសំរេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ
5. កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត
6. គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង
7. ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។