10. ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ
11. នៅតាមផ្លូវមានឮសំឡេងគេស្រែករកស្រាទំពាំងបាយជូរ សេចក្ដីអំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ
12. នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹងទទេ ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់ចុះ
13. ដ្បិតនៅក្នុងបណ្តាជនជាតិដែលនៅកណ្តាលផែនដី នឹងត្រូវបានដូច្នោះ ដូចជាការអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយដែលបេះរួចពីជាន់ដើមជាស្រេចហើយ។
14. ពួកអ្នកទាំងនេះនឹងបន្លឺឡើង ហើយស្រែកដោយអំណរ គេនឹងស្រែកឡើងជាខ្លាំងពីខាងសមុទ្រ ដោយព្រោះឫទ្ធានុភាពនៃព្រះយេហូវ៉ា
15. ដូច្នេះចូរលើកដំកើងព្រះយេហូវ៉ានៅទិសខាងកើតដែរ គឺលើកព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅស្រុកក្បែរសមុទ្រ