អេសាយ 16:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក

8. ដ្បិត​ចំការ​នៃ​ក្រុង​ហែសបូន សុទ្ធ​តែ​ស្រពោន​ទៅ ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន លំពង់​ក៏​លូត​ទៅ​តែ‌ពាស កាត់​ទាំង​សមុទ្រ​ផង

9. ដូច្នេះ អញ​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ​អើយ អញ​នឹង​ស្រោច​ឯង​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សំរែក​របស់​សឹក​សង្គ្រាម​បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល និង​ការ​ច្រូត​កាត់​របស់​ឯង​ហើយ

អេសាយ 16