អេសាយ 15:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​១ នោះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​១ ក្រុង​គារ របស់​ស្រុក​ម៉ូអាប់​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ

2. គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​នឹង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ

អេសាយ 15