7. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើឯងរាល់គ្នាមិនមែនដូចជាពួកកូនចៅរបស់សាសន៍អេធីយ៉ូពីដល់អញទេឬ តើមិនមែនអញដែលនាំពួកអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ និងពួកភីលីស្ទីនពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬអី
8. មើល ព្រះនេត្រនៃព្រះអម្ចាស់យេហូវ៉ា ក៏ទតឃើញនគរនេះ ដែលមានបាប ហើយអញនឹងបំផ្លាញឲ្យសូន្យបាត់ពីផែនដីចេញ តែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងមិនបំផ្លាញពួកវង្សយ៉ាកុបអស់រលីងទេ
9. ដ្បិតមើល អញនឹងបង្គាប់ហើយនឹងរែងពួកវង្សអ៊ីស្រាអែលទៅនៅកណ្តាលអស់ទាំងសាសន៍ ដូចជាគេរែងអង្ករនៅក្នុងកញ្ច្រែង ឥតមានគ្រាប់ណា១ធ្លាក់ដល់ដីឡើយ
10. អស់អ្នកមានបាបក្នុងរាស្ត្រអញ ដែលពោលថា ការអាក្រក់នឹងតាមយើងមិនទាន់ ឬប្រទះនឹងយើងឡើយ គេនឹងត្រូវស្លាប់ដោយដាវ។
11. នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម
12. ដើម្បីឲ្យគេបានធ្វើជាម្ចាស់ លើសំណល់នៃសាសន៍អេដំម និងអស់ទាំងសាសន៍ផ្សេងៗ ដែលបានហៅតាមឈ្មោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ធ្វើការទាំងនេះ