4. ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង
5. ខណៈនោះ ខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់ឈប់ ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ
6. ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយព្រះបន្ទូលថា ការនេះក៏មិនត្រូវធ្វើដែរ។