1. វេទនាដល់ពួកអ្នក ដែលនៅជាឥតកង្វល់ ក្នុងក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកដែលនៅ ដោយសុខសាន្តលើភ្នំសាម៉ារីផង គឺជាពួកប្រធានក្នុងពួកអ្នកមុខនៃអស់ទាំងសាសន៍ ដែលពួកវង្សអ៊ីស្រាអែលបានមកដល់គេ
2. ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ
3. ឯងរាល់គ្នាគិតបន្ថយថ្ងៃអាក្រក់ឲ្យឆ្ងាយចេញ ហើយបង្ខិតទីស្តីការនៃសេចក្តីច្រឡោត ឲ្យចូលមកជិតវិញ
4. ក៏ដេកលើគ្រែភ្លុក ហើយមិនពត់ខ្លួននៅលើដំណេក ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ និងកូនគោដែលបង្ខាំងទុក
5. ជាអ្នកដែលច្រៀងឡែរឡតាមពិណ ហើយបង្កើតគ្រឿងភ្លេងសំរាប់ខ្លួនដូចដាវីឌ