1. ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ ឯងរាល់គ្នាដែលនៅលើភ្នំសាម៉ារី កំពុងសង្កត់សង្កិនពួកក្រីក្រ ហើយជាន់ឈ្លីពួកកំសត់ទុគ៌ត ឯងនិយាយដល់ចៅហ្វាយរបស់ខ្លួនថា ចូរនាំយកមកឲ្យយើងបានផឹកជាមួយគ្នា
2. ព្រះអម្ចាស់យេហូវ៉ាទ្រង់បានស្បថដោយសេចក្តីបរិសុទ្ធរបស់ទ្រង់ថា ចាំមើលចុះ នឹងមានគ្រាមកលើឯងរាល់គ្នា ជាគ្រាដែលគេនឹងដឹកអូសនាំឯងរាល់គ្នាចេញទៅ ដោយសារទំពក់ និងសំណល់នៃឯងរាល់គ្នាដោយសន្ទូច