5. ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»
6. បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា «ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន»។
7. ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង
8. ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ
9. ដូច្នេះ កុំឲ្យបណ្តែតបណ្តោយតាមសេចក្ដីបង្រៀនប្លែកៗឡើយ ដ្បិតគួរឲ្យចិត្តបានតាំងនៅខ្ជាប់ខ្ជួន ដោយព្រះគុណ មិនមែនដោយចំណីអាហារទេ ដែលពួកអ្នកប្រព្រឹត្តតាមសេចក្ដីទាំងនោះ មិនបានប្រយោជន៍អ្វីពីនោះមកឡើយ
10. យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ
11. ដ្បិតឯសត្វទាំងប៉ុន្មាន ដែលសំដេចសង្ឃនាំយកឈាម ចូលទៅក្នុងទីបរិសុទ្ធ ដោយព្រោះបាប នោះត្រូវដុតនៅខាងក្រៅទីដំឡើងត្រសាលវិញ
12. ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់