6. គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាដង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្ដីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្ដីប្រឹក្សារបស់ខ្លួន
7. ចំណែកក្រុងសាម៉ារី ស្តេចគេបានសូន្យបាត់ដូចជាពពុះនៅលើទឹក
8. ឯទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺជាអំពើបាបរបស់ពួកអ៊ីស្រាអែល នោះនឹងត្រូវបំផ្លាញ ហើយមានបន្លា និងអញ្ចាញដុះឡើង នៅលើអាសនារបស់គេ ហើយគេនឹងនិយាយដល់ភ្នំធំទាំងប៉ុន្មានថា ចូរគ្របបាំងយើងរាល់គ្នាចុះ ហើយដល់ភ្នំតូចទាំងប៉ុន្មានថា ចូរធ្លាក់មកលើយើងចុះ។
9. ឱអ៊ីស្រាអែលអើយ ឯងបានប្រព្រឹត្តអំពើបាបចាប់តាំងពីគ្រាក្រុងគីបៀររៀងមក នៅទីនោះគេបានឈរនឹងនៅ នៅត្រង់គីបៀរនោះ ចំបាំងទាស់នឹងមនុស្សទុច្ចរិតមិនទាន់មកលើគេនៅឡើយ