1. អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្របទ្រល់ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចំរើនអាសនារបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានល្អយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ
2. ចិត្តគេចែកជាពីរហើយ គេនឹងត្រូវឃើញថាមានទោសឥឡូវ ទ្រង់នឹងវាយអស់ទាំងអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេបង់