ហាបាគូក 3:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. សេចក្ដី​រុងរឿង​របស់​ទ្រង់​ក៏​ដូច​ជា​ពន្លឺ​មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​នៃ​ទ្រង់

5. មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​ទ្រង់

6. ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក

7. ទូល‌បង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ

ហាបាគូក 3