ហាកាយ 2:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​២៤ ខែ​មិគសិរ ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ

19. តើ​ពូជ​ពង្រោះ​បាន​យក​មក​ដាក់​ក្នុង​ជង្រុក​ហើយ​ឬ​នៅ អើ ទោះ​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ ដើម​ល្វា ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​បាន​កើត​ផល​ដែរ តែ​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្តល់​ពរ​ដល់​ឯង​វិញ។

20. នៅ​ថ្ងៃ​២៤​ខែ​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ហាកាយ​ម្តង​ទៀត​ដោយ​ថា

21. ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា​ថា អញ​នឹង​អង្រួន​ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​ផង

ហាកាយ 2