7. ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញឯងថា ពិសាចុះ តែចិត្តគេមិនមូលនៅជាមួយនឹងឯងទេ
8. អាហារដែលឯងបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសំដីផ្អែមល្ហែមរបស់ឯងទៅ។
9. កុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសំដីឯង។
10. កុំឲ្យបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
11. ដ្បិតអ្នកដែលលោះគេ នោះមានកំឡាំងខ្លាំង ក៏នឹងកាន់ក្តីគេ ទាស់នឹងឯងដែរ។
12. ចូរផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះចុះ។
13. កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ
14. គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
15. កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្តីអំណរ គឺចិត្តរបស់ឪពុកនេះឯង