1. នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ នោះវិសេសជាងប្រាក់ និងមាសផង។
2. ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។
3. មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្តីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
4. ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
5. នៅក្នុងផ្លូវរបស់មនុស្សវៀច នោះមានសុទ្ធតែបន្លា ហើយនឹងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសឆ្ងាយពីនោះចេញ។
6. ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
7. មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។