24. មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
25. មនុស្សដែលមានចិត្តសទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
26. ឯអ្នកណាដែលបង្ខាំងទុកអង្ករ បណ្តាជននឹងប្រទេចផ្តាសាអ្នកនោះ តែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលក់ឲ្យវិញ។
27. អ្នកណាដែលព្យាយាមស្វែងរកសេចក្តីល្អ នោះរមែងបានគេរាប់អានដល់ខ្លួនដែរ តែអ្នកណាដែលស្វែងរកតាមអាក្រក់ ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
28. អ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួន នោះនឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងចំរើនឡើង ដូចជាស្លឹកឈើខៀវខ្ចី។