11. ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់
12. ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ១០០ដង ហើយចំរើនអាយុយឺនយូរក៏ដោយ គង់តែយើងដឹងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ
13. តែមិនបានសេចក្ដីសុខស្រួល ដល់មនុស្សអាក្រក់ទេ ឯអាយុគេ ដែលធៀបដូចជាស្រមោល នោះក៏មិនបានយឺនយូរដែរ ពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ។
14. មានការឥតមានទំនងម្យ៉ាង ដែលតែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ ១ទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ យើងថាសេចក្ដីនោះជាការឥតមានទំនងសោះ