11. មួយទៀត បើដេកមានគ្នា២នាក់ នោះក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង នោះធ្វើដូចម្តេចឲ្យកក់ក្តៅបាន
12. ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ។
13. មនុស្សកំឡោះដែលទាល់ក្រ តែមានប្រាជ្ញា នោះវិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត
14. ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ
15. យើងបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំឡោះនោះ គឺជាអ្នកទី២ដែលបានតាំងឡើងជំនួសគេ