សាការី 10:2-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ពី​ព្រោះ​រូប​ព្រះ​ទាំង​ប៉ុន្មាន​បាន​ពោល​ជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ទាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ ឯ​សប្តិ​ក៏​សំដែង​ជា​សេចក្ដី​កំភូត ក៏​កំសាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​អ្នក​គង្វាល

3. សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​វាយ‌ផ្ចាល​ពួក​ពពែ​ឈ្មោល ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រោស​ហ្វូង​ចៀម​របស់​ទ្រង់ គឺ​ជា​ពួក​វង្ស​យូដា ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​សេះ​យ៉ាង​ល្អ​របស់​ទ្រង់ ក្នុង​ការ​សង្គ្រាម

4. ថ្ម​ជ្រុង​នឹង​ចេញ​ពី​ទ្រង់​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សំរាប់​ច្បាំង និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា​មួយ​គ្នា​ផង

សាការី 10