វិវរណៈ 8:4-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ

5. រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញ​ដោយ​ភ្លើង ពី​លើ​អាសនា បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​សំឡេង ផ្គរ‌លាន់ ផ្លេក‌បន្ទោរ និង​កក្រើក​ដី

6. រួច​ទេវតា​ទាំង​៧​ដែល​កាន់​ត្រែ​៧​នោះ ក៏​រៀប​នឹង​ផ្លុំ​ឡើង។

វិវរណៈ 8