វិវរណៈ 7:3-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្តី ទាល់​តែ​បោះ​ត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន

4. ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

5. គឺ​ពី​ពូជ​អំបូរ​យូដា បាន​បោះ​ត្រា​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​រូបេន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​អំបូរ​កាឌ់ មាន​១​ម៉ឺន​២​ពាន់​នាក់

6. ពី​ពូជ​អំបូរ​អេស៊ើរ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ណែប‌ថាលី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​១​ម៉ឺន​២​ពាន់​នាក់

7. ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់

8. ពី​ពូជ​អំបូរ​សាប់‌យូ‌ល៉ូន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​យ៉ូសែប មាន​១​ម៉ឺន​២​ពាន់​នាក់ ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន មាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។

9. ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ

10. គេ​បន្លឺ​សំឡេង​ថា សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង

វិវរណៈ 7