វិវរណៈ 20:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថាន​លើ​មក ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ និង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ

2. ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង

3. ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ចប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ ក្រោយ​នោះ​ត្រូវ​តែ​ស្រាយ​វា​លែង​បន្តិច។

វិវរណៈ 20