5. ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា
6. ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង
7. ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្ដីទុក្ខលំបាក និងសេចក្ដីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្ដីសោកសង្រេងឡើយ
8. ដោយហេតុនោះបានជាសេចក្ដីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្ដីស្លាប់សោកសង្រេង និងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់
9. នោះពួកស្តេចនៅផែនដី ដែលសហាយស្មន់ ហើយរស់ដោយហ៊ឺហាជាមួយនឹងវា គេនឹងយំទួញ ហើយសោកសង្រេង ក្នុងកាលដែលឃើញផ្សែងហុយឡើង ពីភ្លើងដែលកំពុងតែឆេះវានោះ
10. គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្ដីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្ដីជំនុំជំរះឯងបានសំរេចក្នុងខណៈតែ១ម៉ោងទេ។
11. ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ
12. ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ
13. សម្បុរល្វែង