15. កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា
16. រួចគេចាត់ម្នាក់ ឲ្យទៅនិយាយនឹងយ៉ូសែបថា ឪពុកប្អូនបានផ្តាំទុកមុនដែលគាត់ស្លាប់ថា
17. ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះសូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ
18. ហើយពួកបងគាត់ក៏ទៅទំលាក់ខ្លួនក្រាបចុះនៅចំពោះមុខគាត់ដែរ ដោយពាក្យថា មើល យើងខ្ញុំជាអ្នកបំរើប្អូន
19. នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី