លោកុប្បត្តិ 47:29-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. វេលា​ដែល​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ នោះ​ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅអញ​ស្បថ​ថា ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស​ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ

30. តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​អយ្យកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក

31. នោះ​យ៉ាកុប​ប្រាប់​ថា ចូរ​ស្បថ​ឲ្យ​អញ​ចុះ គាត់​ក៏​ស្បថ​ជូន រួច​អ៊ីស្រា‌អែល​ក៏​ឱន​ក្រាប​ចុះ​នៅ​លើ​ក្បាល​គ្រែ។

លោកុប្បត្តិ 47