18. តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
19. រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម
20. យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។
21. រួចអ៊ីស្រាអែល គាត់ដើរដំណើរទៅ ដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ
22. កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
23. ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ និងសាប់យូល៉ូន១
24. កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ និងបេនយ៉ាមីន១
25. កូនរបស់នាងប៊ីលហាជាបាវស្រីរ៉ាជែល នោះគឺដាន់១ និងណែបថាលី១