9. ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ
10. នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសំរាប់អ្នករាល់គ្នាតទៅ
11. ឯស៊ីគែមទ្រង់មានព្រះបន្ទូលនឹងឪពុក ហើយនឹងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់
12. ទោះបើដំឡើងបណ្តាការ និងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។
13. នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម និងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ
14. គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្ដីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់
15. បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា
16. នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនឹងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងខ្ញុំនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនឹងត្រឡប់ទៅជាសាសន៍តែ១