លោកុប្បត្តិ 33:9-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. តែ​អេសាវ​ឆ្លើយ​ថា ប្អូន​អើយ អញ​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ផង​ឯង​ចុះ

10. តែ​យ៉ាកុប​ប្រកែក​ថា ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល

11. សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ រួច​អេសាវ​ទទួល​យក​ដោយ​គាត់​បង្ខំ

12. អេសាវ​និយាយ​ថា ល្មម​ធ្វើ​ដំណើរ​ទៅ​ហើយ ចូរ​យើង​ទៅ អញ​នឹង​ដើរ​នាំ​មុខ​ឯង​ទៅ

លោកុប្បត្តិ 33