2. គាត់ឲ្យបាវស្រីទាំង២ និងកូនគេដើរទៅមុន បន្ទាប់មក លេអា និងកូននាង រួចរ៉ាជែល និងយ៉ូសែបជាខាងក្រោយបង្អស់
3. ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង
4. អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់
5. នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបំរើរបស់បង។
6. បាវស្រីទាំង២ និងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា