លោកុប្បត្តិ 25:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. រីឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ័ប្រា‌ហាំ ដែល​គាត់​រស់​នៅ​រួម​ទាំង​អស់​បាន​១៧៥​ឆ្នាំ

8. កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ

9. រួច​អ៊ីសាក និង​អ៊ីសម៉ា‌អែល​ជា​កូន​ក៏​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រអាង​ម៉ាក់‌ពេឡា នា​ចំការ​អេប្រុន​កូន​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ

10. ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ និង​សារ៉ា​ជា​ប្រពន្ធ។

11. ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ នោះ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​អ៊ីសាក​ជា​កូន​គាត់ អ៊ីសាក​ក៏​នៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។

លោកុប្បត្តិ 25