លោកុប្បត្តិ 15:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ដែល​នាំ​ឯង​ចេញ​ពី​ស្រុក​អ៊ើរ​របស់​សាសន៍​ខាល់ដេ មក​ដើម្បី​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ

8. រួច​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​នឹង​ដឹង​ដោយ‌សារ​អ្វី​ថា ទូល‌បង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ពិត

9. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​គោ​ញី​១​អាយុ​៣​ខួប ពពែ​ញី​១​អាយុ​៣​ខួប ចៀម​ឈ្មោល​១ អាយុ​៣​ខួប ហើយ​លលក​១ និង​ព្រាប​ជំទើ​១​មក​ឲ្យ​អញ

លោកុប្បត្តិ 15