លោកុប្បត្តិ 15:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អាប់រ៉ាម​ដោយ​ការ​ជាក់‌ស្តែង​ថា អាប់រ៉ាម​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ អញ​ជា​ខែល ហើយ​ជា​រង្វាន់​ដ៏​ធំ​ក្រៃលែង​របស់​ឯង

2. នោះ​អាប់រ៉ាម​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​ទូល‌បង្គំ នោះ​មាន​តែ​អេលា‌ស៊ើរ​ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ

លោកុប្បត្តិ 15