លោកុប្បត្តិ 11:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ

2. ហើយ​កំពុង​ដែល​គេ​ដើរ​ដំណើរ​នៅ​ស្រុក​ខាង​កើត នោះ​ក៏​ប្រទះ​ឃើញ​វាល​១​នៅ​ស្រុក​ស៊ីណើរ ហើយ​គេ​នាំ​គ្នា​តាំង​ទី​លំនៅ​នៅ​ទី​នោះ

3. គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​ធ្វើ​ឥដ្ឋ​ដុត​ឲ្យ​ឆ្អិន​ទៅ នោះ​គេ​មាន​ឥដ្ឋ​ទុក​ជា​ថ្ម និង​ជ័រ​ដី​ទុក​ជា​បាយអ

លោកុប្បត្តិ 11