15. បន្ទាប់មក លោកថ្វាយដង្វាយរបស់ពួកជន លោកយកពពែជាដង្វាយលោះបាប ដែលសំរាប់ពួកជនមកសំឡាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ
16. រួចក៏យកដង្វាយដុត មកថ្វាយតាមរបៀប
17. ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក
18. រួចមកលោកសំឡាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា
19. ពួកកូនក៏ជូនខ្លាញ់គោឈ្មោល និងចៀមឈ្មោល កន្ទុយ និងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ និងស្រទាប់ថ្លើមផង