24. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
25. ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបដង្វាយដែលសំរាប់លោះបាប គឺត្រូវតែសំឡាប់ដង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ដង្វាយនោះជាបរិសុទ្ធបំផុត
26. ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
27. អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ
28. តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសំអាតក្នុងទឹកចេញ