45. តែដោយយល់ដល់គេ នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញារបស់ពួកអយ្យកោ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះភ្នែកនៃពួកសាសន៍ដទៃ ដើម្បីឲ្យបានធ្វើជាព្រះនៃគេ អញនេះជាព្រះយេហូវ៉ា។
46. នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានតាំង នឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ ដោយសារម៉ូសេ។