3. បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
4. នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
5. ក៏ត្រូវសំឡាប់គោស្ទាវនោះ នៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ
6. គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់ដង្វាយទៅជាដុំៗ
7. រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ
8. រួចរៀបដុំសាច់ ហើយក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា
9. តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនាទុកជាដង្វាយដុត គឺជាដង្វាយដែលដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។