51. រួចទ្រង់យាងចូលទៅក្នុងផ្ទះ មិនឲ្យអ្នកណាទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ
52. ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានព្រះបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ
53. គេក៏សើចចំអកឲ្យទ្រង់ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន
54. នោះទ្រង់បណ្តេញគេចេញអស់ ហើយចាប់ដៃនាង មានព្រះបន្ទូលជាខ្លាំងថា កូនអើយ ចូរក្រោកឡើង
55. ខណៈនោះ ព្រលឹងនាងក៏មកវិញ ហើយនាងក្រោកឡើងភ្លាម នោះទ្រង់បង្គាប់ឲ្យគេយកអ្វីៗ មកឲ្យនាងបរិភោគ
56. ឪពុកម្តាយនាងក៏កើតមានសេចក្ដីអស្ចារ្យ តែទ្រង់ហាម មិនឲ្យគេប្រាប់ ឲ្យអ្នកណាដឹងពីការនោះឡើយ។