11. គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ
12. មានពួកអ្នកយកពន្ធមក ដើម្បីទទួលបុណ្យជ្រមុជទឹកដែរ គេក៏សួរគាត់ថា លោកគ្រូ តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេច
13. គាត់ឆ្លើយថា កុំឲ្យទារពន្ធហួសកំរិតដែលបានកំណត់មកឡើយ
14. ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។
15. កាលបណ្តាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន
16. នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែ មានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
17. ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន
18. នោះគាត់ក៏ប្រាប់ដំណឹងល្អដល់បណ្តាមនុស្ស ព្រមទាំងទូន្មានសេចក្ដីជាច្រើនទៀតដែរ
19. ប៉ុន្តែ កាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ