47. កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន
48. ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ
49. ឯពួកអ្នកដែលស្គាល់ទ្រង់ និងពួកស្រីៗ ដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។
50. ហើយមើលមានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត
51. (លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ) លោកនៅឯអើរីម៉ាថេ ជាភូមិសាសន៍យូដា ហើយក៏រង់ចាំនគរព្រះដែរ
52. លោកទៅឯពីឡាត់ ដើម្បីនឹងសូមព្រះសពព្រះយេស៊ូវ