17. តែទ្រង់ទតទៅគេ មានព្រះបន្ទូលថា ឯសេចក្ដីដែលចែងទុកមកថា «ថ្មដែលជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» តើមានន័យដូចម្តេច
18. អស់អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនោះធ្លាក់លើ នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ។
19. នៅវេលានោះឯង ពួកសង្គ្រាជ និងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានព្រះបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។
20. គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង និងអំណាចនៃចៅហ្វាយខេត្ត
21. អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្ដីពិត
22. ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ