1. ទ្រង់ក៏មានព្រះបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន
2. លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើលពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ
3. អ្នកដំរួតនោះគិតក្នុងចិត្តថា តើអញនឹងធ្វើអ្វី ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ និងទៅសូមទាន ក៏ខ្មាសគេដែរ
4. អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្តេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅនៅផ្ទះគេមិនខាន
5. គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន
6. អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ