លូកា 13:25-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ

26. រួច​អ្នក​រាល់​គ្នា​នឹង​តាំង​ទូល​ថា យើង​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​តាម​ផ្លូវ​យើង​ខ្ញុំ​ដែរ

27. តែ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ

28. ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​ត្រូវ​បោះ​ទៅ​ក្រៅ នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ទី​នោះ ដោយ​ឃើញ​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​នគរ​ព្រះ

29. ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង ហើយ​ខាង​ត្បូង មក​អង្គុយ​ក្នុង​នគរ​ព្រះ​ដែរ

30. ហើយ​មើល​នឹង​មាន​មនុស្ស​ក្រោយ​ទៅ​ជា​មុន និង​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ។

31. នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារី‌ស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក

32. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោងនោះ​ថា មើល​ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សំរេច​ការ

លូកា 13